[00:00.000] 作词 : Sinn Sisamouth [00:01.000] 作曲 : Paul McCartney [00:05.657] រាត្រី នេះសែនសប្បាយ អូនមើលហ្វូងផ្កាយ [00:14.593] រះរាយពេញមេឃា ឱ្យស្រណោះៗដល់អនុស្សារ [00:21.597] យើងបានរួមស្នេហា ដូចផ្ការីកថ្មី។ [00:30.231] រស្មី នៃក្ដីសង្ឃឹម ដូចភ្លៀងរលឹមរោយលើផែនដី [00:41.668] មើលរលក បោកប្រដេញពេញជលស័យ ស្ដាប់សត្វបក្សី [00:49.542] ស្ដីពីសង្ឃឹម។ [00:54.076] បើក្ដីសង្ឃឹមប្រែជាអភ័ព្វ [00:57.148] ដូចថ្ងៃស្ងៀមស្ងប់ គ្មានសព្ទសំនៀងសាសង [01:02.905] ឆ្លើយឆ្លងនៃធម្មជាតិ បើមេឃនៅតែមិនស្រទំ [01:11.530] ដូចឃ្មុំគ្មានញាតិ បុព្វជាតិគ្មានគន្ធា ដូចផ្កាក្រៀមស្រពោន។ [01:24.648] សង្ឃឹម បងនៅតែមាន បើសិនកល្យាណ [01:30.837] អូននៅតែញញឹម បើបុប្ផា បុប្ផានៅស្រស់ប៉ប្រិម [01:41.430] ទោះមេឃខ្ពស់សន្លឹម ចិត្តនៅតែប្រាថ្នា។ [01:49.323] បើក្ដីសង្ឃឹមប្រែជាអភ័ព្វ [01:52.495] ដូចថ្ងៃស្ងៀមស្ងប់ គ្មានសព្ទសំនៀងសាសង [01:58.456] ឆ្លើយឆ្លងនៃធម្មជាតិ បើមេឃនៅតែមិនស្រទំ [02:19.971] ដូចឃ្មុំគ្មានញាតិ បុព្វជាតិគ្មានគន្ធា ដូចផ្កាក្រៀមស្រពោន។ [02:20.628] ស្នេហាដូចទឹកហូរខ្ចាយ រស់ដូចហ្វូងផ្កាយ [02:28.776] សប្បាយនឹងមេឃា ដួងព្រះចន្ទចាំងច្បាស់ឆ្លុះលើនភា [02:36.627] ដែលសត្វលោកប្រាថ្នា ស្នេហាធម្មជាតិ។